បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

Chia sẻ
(VOV)_ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មេសា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ​Quang Tri ( ភាគកណ្ដាលវៀតណាម) រៀបចំមហោស្រព សិល្បះមហាជន

(VOV)_ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មេសា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ 
បានរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ​Quang Tri ( ភាគកណ្ដាលវៀតណាម) រៀបចំមហោស្រព សិល្បះមហាជន ​ដោយប្រធានបទ៖ចង្វាក់
មាតុប្រទេស។ ចូលរួមមហោស្រពនេះមានឈុតសំដែងចំនួន១០០ មកពីក្រុម
សិល្បះចំនួន១៩ មកពីបណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ គណៈចាត់តាំង
បានប្រគល់ជូនមេដាយមាសចំនួន២៥គ្រឿង សំរាប់បណ្ដា​ឈុតសម្ដែងឆ្នើម។

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ - ảnh 1
មហោស្រព សិល្បះមហាជន

          សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម នៅរដ្ឋធានីហាណូយ ទើបនឹងបាន​
រៀបចំកម្មវិធីជួបប្រាស្រ័យកាក្សិលសាក្សីប្រវត្តិសាស្ត្រ ។ ឧត្តមសេនីទោ វីរជន
កងកម្លាំងប្រដាប់អាវុធប្រជាជន Duong Cong Suu និងពលបាលទោ Ngo Sy Nguyen 
ជាទាហានកាំភ្លើងធំ នៃរថក្រោះ លេខ ៣៩០ ជារថក្រោះដើមដំបូងដែលបាន​រុញ
ច្រាល ទ្វាខ្លោងវិមានឯករាជ្យ នាថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ បានជួបសំណេះ សំណាល ចែករំលែកជាមួយបណ្ដាសិស្សានុសិស្ស និងនិស្សិតនៃបណ្ដាមហា
វិទ្យានៅ​ទីក្រុងហាណូយផងដែរ៕



ប្រតិកម្មទៅវិញ